លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង និងលោក ស្វាយ ឧត្ថោ អភិបាលរងស្រុក និងជាសមាជិកសហភាពសហពន្ធយុវជនកម្ពុជាខេត្តតាកែវ ទទួលបន្ទុកស្រុកសំរោង បានអញ្ជើញជួបសំណេះសំណាល និងផ្តល់នូវការលើកទឹកចិត្ត

លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង និងលោក ស្វាយ ឧត្ថោ អភិបាលរងស្រុក និងជាសមាជិកសហភាពសហពន្ធយុវជនកម្ពុជាខេត្តតាកែវ ទទួលបន្ទុកស្រុកសំរោង បានអញ្ជើញជួបសំណេះសំណាល និងផ្តល់នូវការលើកទឹកចិត្តជូនដល់ លោកគ្រូអ្នកគ្រូ បង្រៀនបំប៉នស្ម័គ្រចិត្ត ចំនួន ៧២រូប មកពីវិទ្យាល័យទាំង១០ ក្នុងស្រុកសំរោង និងលោកនាយក នាយិកា នាយករង នាយិការរងវិទ្យាល័យទាំង ១០ ដែលបានអញ្ជេីញចូលរួម សរុប ៩៥នាក់ នៅវិទ្យាល័យ សម្តេចឪ។ ក្នុងឱកាសនោះផងដែរ លោកអភិបាល បានឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូ ចូលរួមក្នុងម្នាក់ទទួលបាននូវថវិកា ២០.០០០រៀល និងក្រម៉ា ចំនួន១ ។
ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩