សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលរួមជាមួយ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងអភិបាលរង ក្រុមប្រឹក្សាស្រុក-ឃុំ បាននាំយកទេយ្យវត្ថុ ទៀនព្រះវស្សា
សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលរួមជាមួយ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងអភិបាលរង ក្រុមប្រឹក្សាស្រុក-ឃុំ បាននាំយកទេយ្យវត្ថុ ទៀនព្រះវស្សា និងបច្ច័យមួយចំនួនទៅប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា នៅវត្តបូទុមសុរិយា ហៅវត្តត្របែក ស្ថិតនៅឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។
ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩