អបអរសារទរ ខួប១១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រកបដោយសេចក្តីមោទក និងដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន

អបអរសារទរ ខួប១១ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រកបដោយសេចក្តីមោទក និងដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ ក្នុងនាមយើងជាមហាគ្រួសារខ្មែរ ចូរនាំគ្នាចូលរួមរីករាយសាទរឲ្យបានកងរំពង ដើម្បីដាស់ស្មារតីខេមរជនស្រីប្រុសក្នុងដែនកម្ពុជរដ្ឋ ឲ្យបានចងចាំនូវមហាព្រឹត្តិការណ៍ទាំងអស់នេះក្នុងក្រអៅបេះដូងជាដរាប ព្រោះវាជាសមិទ្ធផល ដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសកើតចេញពីការរួបរួមកម្លាំងគ្នារបស់ជាតិខ្មែរទាំងមូល បានធ្វើឲ្យជ័យជម្នះដ៏ត្រចះត្រចង់នេះ ក្លាយទៅតេជានុភាពបញ្ចៀសផុតពីមហិច្ឆតាឈ្លានពាន របស់ប្រទេសជិតខាង៕
សាទរមរតកដូនតា ជ្រោងកិច្ចអភិរក្សជួយការអភិវឌ្ឍ ជឿថាខ្មែរធ្វើបាន