សហភាពសហព័ន្ធយុជន ស្រុកអង្គរបូរី ដឹកនាំដោយលោក ជា សម្បត្តិ អនុប្រធាន ស.ស.យ.ក. ស្រុកអង្គរបូរី បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា និងអំណោយមួយចំនួនដែលបានឧបត្ថម្ភពីសប្បុរសជនជូនដល់ លោក ទូច ចាន់ណា

សហភាពសហព័ន្ធយុជន ស្រុកអង្គរបូរី  ដឹកនាំដោយលោក ជា សម្បត្តិ អនុប្រធាន ស.ស.យ.ក. ស្រុកអង្គរបូរី លោក ឡាក់ សារីម អនុប្រធាន ស.ស.យ.ក. ស្រុក លោក មុត សុវណ្ណារិទ្ធ អនុប្រធាន ស.ស.យ.ក. ស្រុក និងការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិក ក្រុមប្រឹក្សាឃុំអង្គរបូរី បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា និងអំណោយមួយចំនួនដែលបានឧបត្ថម្ភពីសប្បុរសជនជូនដល់ លោក ទូច ចាន់ណា អាយុ ៤២ឆ្នាំ ដែលកំពុងមានជម្ងឺរ៊ាំរ៉ៃ និងមានជីវភាពក្រខ្សត់រស់នៅភូមិ កំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ។