សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែង របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ

សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែង របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី៣ ឆ្នាំសិក្សា២០១៤ សម្រាប់សមាជិក ស.ស.យ.ក-តាកែវ ជាពិសេសសមាជិក ដែលមានជីវភាពខ្វះខាត។
បេក្ខជន ដែលមានសិទ្ធិដាក់ពាក្យចូលរួមប្រឡងប្រជែងអាហារូបករណ៍នេះ រួមមាន៖
-សមាជិកគ្រប់ ស្រុក-ក្រុង-មន្ទីរ នៃខេត្តតាកែវ
-ស.ស.យ.ក-តាកែវ ក៏សូមធ្វើការលើកទឹកចិត្តដល់ យុវជន ដែលធ្លាប់បានចូលរួមក្នុងសកម្មភាពសំខាន់ៗរបស់ ស.ស.យ.ក-តាកែវ កន្លងមកអាចដាក់ពាក្យបានចូលរួមប្រឡងប្រជែងបានដែរ។