ស.ស.យ.ក. ស្រុកព្រៃកប្បាសបាននាំយកសម្ភារៈសិក្សា ជូនកុមារកុមារី ចំនួន១៥នាក់ នៅមត្តេយ្យសិក្សាសហគមន៍អង្គក្រសាំង

ស.ស.យ.ក. ស្រុកព្រៃកប្បាសបាននាំយកសម្ភារៈសិក្សា ជូនកុមារកុមារី ចំនួន១៥នាក់ នៅមត្តេយ្យសិក្សាសហគមន៍អង្គក្រសាំង ស្ថិតនៅភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយសម្ភារៈដែលចែកជូន ម្នាក់ៗទទួលបាន សៀវភៅសរសេរ ១ក្បាល ខ្មៅដៃ២ សៀវភៅផាត់ពណ៌១ ខូល័រទៀន ១ប្រអប់ ប៊ិច ១ដេីម បន្ទាត់១ ព្រមទាំងចែជូនលោកគ្រូអ្នកគ្រូនូវ ក្រដាសរ៉ាម A4 ១ដុំ រ៉ាមពណ៌ ១ដុំ បន្ទាត់១ កន្រ្តៃ១ សៀវភៅសរសេរ ៥ក្បាល និងប៊ិច ២ដេីម ។