ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ជូនលោកពូ ​មាស ចាន់

ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងការចូលរួមឧបត្ថម្ភរបស់ ឯកឧត្តម អុិត សារ ជំនួយការអមទីស្តីការគណៈរដ្ឋមន្រ្តី ព្រះតេជគុណព្រះគ្រូចៅអធិការវត្តធម្មវិន័យ និងវត្តតេជោសិទ្ធារាមបានហ្លួង វត្តសមរមេត្រី វត្តអង្គមានជ័យ សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស ព្រមទាំងការចូលរួមរបស់ លោកស្រី ផ្លុង កុលាប អាជីវករនៅផ្សារចារ មានដូចជា មី ទឹកផ្លែឈើ ត្រីខ ទៅសួរសុខទុក្ខកូនលោកពូ មាស ចាន់ មេភូមិថ្មី ឃុំកំពែង ស្រុក ព្រៃកប្បាស ខេត្តតាកែវ ដែលមានជំងឺងាប់កោសិកាស្បែក ។