ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ជូនដល់ក្រុមគ្រួសារលោក ចាន់ សារ៉េត និងអ្នកស្រី សឹង ផង់

ស.ស.យ.ក. ស្រុកព្រៃកប្បាស បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងការចូលរួមឧបត្ថម្ភ របស់ ឯកឧត្តម អុិត សារ ជំនួយការអមទីស្តីការគណៈរដ្ឋមន្រ្តី ព្រះតេជគុណព្រះគ្រូចៅអធិការវត្តធម្មវិន័យ វត្តតេជោសិទ្ធារាមបានហ្លួង វត្តសមរមេត្រី វត្តអង្គមានជ័យ សមាជិកសមាជិកា ស.ស.យ.ក.ស្រុកព្រៃកប្បាស លោកស្រី ផ្លុង កុលាប អាជីវករនៅផ្សារចារ ដែលមានដូចជាអង្ករ ទឹកដោះគោ មី ទឹកសុទ្ធ គ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់ក្រុមគ្រួសារលោក ចាន់ សារ៉េត និងអ្នកស្រី សឹង ផង់ រស់នៅភូមិកំពែងត្បូង ឃុំកំពែង ស្រុក ព្រៃកប្បាស ខេត្តតាកែវ ដែលសម្រាលបានកូនភ្លោះ៣នាក់ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ដោយសព្វថ្ងៃក្រុមគ្រួសារគាត់កំពុងជួបប្រទះបញ្ហាជីវភាពខ្វះខាតក្នុងការចិញ្ចឹមកូនស្រីទាំង៣នាក់ ។