ក្នុងជំនួបជាមួយសមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ លើកទឹកចិត្តអោយមានការចែករំលែក នូវរាល់សកម្មភាពស្ម័គ្រចិត្តលើបណ្តាញសង្គម

ក្នុងជំនួបជាមួយសមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ លើកទឹកចិត្តអោយមានការចែករំលែក នូវរាល់សកម្មភាពស្ម័គ្រចិត្តលើបណ្តាញសង្គម មិនថាជាការផ្តល់ឈាមក្តី ការបង្រៀនកុមារតូចៗក្តី ឬសកម្មភាពស្ម័គ្រចិត្តទាំងឡាយណាដែលបង្ហាញពីការកសាងអំពើល្អក្នុងសង្គម ដើម្បីជាការបំផុសអោយយុវជន យុវនារី ដទៃយកតម្រាប់តាម ឬនាំគ្នាកសាងអំពើល្អដូចគ្នាក្នុងសង្គម។
ឯកឧត្តមប្រធាន ក៏បានសង្កត់បន្ថែមទៀតថា សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ដែលធ្វើការងារសង្គមសុទ្ធតែជាគំរូទាំងអស់ ដល់យុវជនជំនាន់ក្រោយ។ បើយើងចូលរួមទាំងអស់គ្នា នោះកម្ពុជានឹងក្លាយទៅជាសង្គមដែលពោរពេញដោយធម៌ ការអាណិតអាសូរ និង ការខ្វល់ខ្វាយពីគ្នាទៅវិញទៅមកក្នុងភាពជាខ្មែរ។