ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ

ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ
រសៀលថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នកុរ ឯកស័ក ព.ស.២៥៦៣ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវសរុបចំនួន ៥០៩នាក់ មកពីបណ្តាក្រុង ស្រុក វិស័យទូទាំងខេត្ត នៅសាលមហោស្រពខេត្តតាកែវ ដោយមានការចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវផងដែរ
ឯកឧត្តម ហ៊ុន ម៉ានី បានលេីកឡេីងពីមោទនភាពដែលសមាជិក សមាជិកាស.ស.យ.ក ទូទាំងប្រទេសបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការងារកន្លងមករបស់ស.ស.យ.ក ដែលនាំមកនូវលទ្ធផលគួរជាទីមោទនៈ។
ឯកឧត្តមប្រធានស.ស.យ.ក បានផ្តាំផ្ញេីដល់សមាជិក សមាជិកាធ្វេីអ្វីក៏ដោយត្រូវឯកភាពគ្នា អ្វីដែលយេីងចង់ធ្វេី យេីងកំពុងធ្វេីអ្វី ហេីយត្រូវដាក់ផលប្រយោជន៍បុគ្គលដោយឡែក លះបង់អ្វីដែលជាខ្លួនឯង មករួបរួមសាមគ្គីគ្នាធ្វេីការរួមគ្នាដេីម្បីសង្គមជាតិ ដេីម្បីអនាគតកម្ពុជាទាំងមូល ហេីយដេីម្បីកម្ពុជាអាចមានអនាគតរុងរឿងទៅបានលុះត្រាតែយេីងជាយុវជន ក៏ដូចជាពលរដ្ឋត្រូវខិតខំអភិវឌ្ឍន៍ខ្លួន គ្រួសារ និងសង្គម និងរក្សាកិត្យានុភាពជាតិលេីឆាកអន្តរជាតិស្របតាមគោលគំនិត 3Csគឺ៖
១. Cambodianess ៖ ប្រជាជនខ្មែរតែមួយ
២. Competency ៖ ប្រជាជនពោពេញដោយសមត្ថភាព
៣. Compassionate ៖ ប្រជាជនពោរពេញដោយធម៌