ព្រឹកនេះបេសកកម្មរាជធានីខេត្តនឹងធ្វើដំណើរ ៧៨គីឡូម៉ែត្រពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តតាកែវ

ព្រឹកនេះបេសកកម្មរាជធានីខេត្តនឹងធ្វើដំណើរ ៧៨គីឡូម៉ែត្រពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តតាកែវ ដែលជាខេត្តមានសក្តានុពលខ្ពស់លើវិស័យ ឧស្សាហកម្ម សិប្បកម្ម ទេសចរណ៍ និងវប្បធម៌។ ខេត្តតាកែវ មានផ្ទៃដីសរុប ចំនួន ៣.៦៨០,១៥គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ ខាងត្បូងជាប់ប្រទេសវៀតណាម ខាងជើងជាប់ខេត្តកណ្ដាល ខាងកើតជាប់ខេត្តកណ្ដាល និងខាងលិចជាប់ខេត្តកំពង់ស្ពឺ និងខេត្តកំពត និងមានច្រកព្រំដែនអន្តរជាតិមានចំនួន០១ ច្រកភ្នំដិន។
សូមជម្រាបផងដែរថា នារសៀលថ្ងៃដដែលនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក. ខេត្តតាកែវ ចំនួន ៥០៩នាក់។