ពិតជាស្រស់ស្អាតណាស់ ស្នាមញញឹម និងទឹកមុខដ៏ស្រស់ស្រាយរបស់ប្អូនៗ ដែលបង្ហាញពីអារម្មណ៍ក្តីនឹករលឹក រំភើបត្រេកអរ ពេលបានជួបប៉ា ម៉ានី និងបងៗ!

ពិតជាស្រស់ស្អាតណាស់ ស្នាមញញឹម និងទឹកមុខដ៏ស្រស់ស្រាយរបស់ប្អូនៗ ដែលបង្ហាញពីអារម្មណ៍ក្តីនឹករលឹក រំភើបត្រេកអរ ពេលបានជួបប៉ា ម៉ានី និងបងៗ!
ក៏ដូចជាឆ្នាំមុនៗដែរ ក្នុងឱកាសទិវាកុមារអន្តរជាតិ ០១ មិថុនា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ពុំភ្លេចឡើយ ក្នុងការរៀបចំកម្មវិធីខួបកំណើតរួម សម្រាប់ប្អូនៗកុមារា កុមារី នៃអង្គការផ្ទះបាយកុមារ។ គោលបំណងរួមនៃការរៀបចំជាកម្មវិធីជួបជុំនេះឡើង គឺដើម្បីចែករំលែកក្តីស្រឡាញ់ ផ្តល់នូវភាពកក់ក្តៅ ផ្តល់គំរូវិជ្ជមាន និងជំរុញលើកទឹកចិត្តឲ្យប្អូនៗខិតខំសិក្សារៀនសូត្រ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេសលើកទឹកចិត្តឲ្យប្អូនៗ តស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចបានជោគជ័យ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
បងៗទាំងអស់គ្នាជឿជាក់ថា ប្អូនៗនឹងក្លាយជាកុមារគំរូក្នុងសង្គម និងជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់កម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ស.ស.យ.ក. ក៏សូមថ្លែងអំណរគុណដល់បណ្តាសប្បុរសជនទាំងអស់ដែលមានចូលរួមចែករំលែកក្តីស្រឡាញ់ជាមួយគ្នាដល់ប្អូនៗកុមារទាំងអស់។