ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងការចូលរួមរបស់ លោក ឈាវ ហ៊ ប្រធានក្រុមប្រឹក្សាស្រុក និងថវិកាចូលរួមរបស់ព្រះតេជគុណ ព្រះគ្រូចៅអធិការវត្តធម្មវិន័យ

ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយកថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងការចូលរួមរបស់ លោក ឈាវ ហ៊ ប្រធានក្រុមប្រឹក្សាស្រុក និងថវិកាចូលរួមរបស់ព្រះតេជគុណ ព្រះគ្រូចៅអធិការវត្តធម្មវិន័យ និងវត្តតេជោសិទ្ធារាមបានហ្លួង សមាជិកសមាជិកា ស.ស.យ.ក. ស្រុកព្រៃកប្បាស លោកគ្រូ អ្នកគ្រូសាលាអនុវិទ្យាល័យ និងបឋមសិក្សាហ៊ុន សែនឈ្នះ មានដូចជាអង្ករ សម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាសរុប ៨៣៥.០០០រៀល ជូនដល់ក្រុមគ្រួសារលោក ប៉ាន់ រិន មេភូមិស្នោ ស្ថិតក្នុងឃុំស្នោ ស្រុកព្រៃកប្បាស ដែលត្រូវបានខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះអស់កាលពីថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៩កន្លងមក។