ទិវាជាតិនៃការចងចាំ ២០ ឧសភា

ទិវាជាតិនៃការចងចាំ ២០ ឧសភា
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាទី ខេត្តតាកែវ បានចូលរួមក្នុងពិធីទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលប្រារព្ធឡេីងនៅវត្តសុរភី(កកោះ) ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ក្រោមអធិបតីភាព ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងារចុះស្រុកបាទី តំណាងឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី ។ ពិធីនេះប្រារព្ធឡេីងដេីម្បី រំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩)។