សូមឧទ្ទិសទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ដល់ជនរងគ្រោះ និងប្រជាជាតិកម្ពុជាដែលបានឆ្លងកាត់ទំព័រខ្មៅងងឹត នៃមហាសោកនាដកម្មប្រវត្តិសាស្ត្រ
សូមឧទ្ទិសទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ដល់ជនរងគ្រោះ និងប្រជាជាតិកម្ពុជាដែលបានឆ្លងកាត់ទំព័រខ្មៅងងឹត នៃមហាសោកនាដកម្មប្រវត្តិសាស្ត្រ។
ការចូលរួមរបស់ប្រជាជនខ្មែរគ្រប់រូបក្នុងការប្រារព្ធឡើងនូវទិវាជាតិនៃការចងចាំនេះ បានសបញ្ជាក់ពីសា្មរតីសាមគ្គីភាព និងការរួបរួមគ្នាក្នុងការផ្សះផ្សាជាតិ ជំរុញនូវការរស់នៅដោយក្តីសុខក្សេមក្សាន្តក្នុងសង្គមកម្ពុជា ក៏ដូចជាលើកកម្ពស់អោយមានការផ្សព្វផ្សាយ និងយល់ដឹងឲ្យកាន់តែច្រើនអំពីរបបដ៏យង់ឃ្នង ដើម្បីកុំឲ្យវិនាសកម្មនេះកើតមានសារជាថ្មីម្តងទៀតជាដាច់ខាត។
មិនតែប៉ុណ្ណោះ ការចូលរួមនេះក៏បង្ហាញពីទិសដៅតែមួយ ដែលប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនបន្តវេនជំនាន់ក្រោយបានតាំងចិត្ត ប្តេជ្ញារក្សាសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងបន្តលើកកម្ពស់មុខមាត់ និងវឌ្ឍនភាពនៃព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និង២០៥០។