លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី និងជាប្រធានស.ស.យ.ក.ស្រុកបាទី លោក ឆេ សយ ប្រធានក្រុមប្រឹក្សាឃុំលំពង់ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ មាតាបិតាអាណាព្យាបាលសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្ស នៃសាលាបឋមបាក់រនាស់

លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី និងជាប្រធានស.ស.យ.ក.ស្រុកបាទី លោក ឆេ សយ ប្រធានក្រុមប្រឹក្សាឃុំលំពង់ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ មាតាបិតាអាណាព្យាបាលសិស្ស ព្រមទាំងប្អូនៗសិស្សានុសិស្ស នៃសាលាបឋមបាក់រនាស់ និងបឋមសិក្សាថ្មសរ ព្រមទាំងបានចែកជូនកាដូក្តីស្រឡាញ់ ដល់ប្អូនៗសិស្សានុសិស្សក្នុងម្នាក់ៗ រួមមានកង់១ កាបូប១ សៀវភៅ១០ក្បាល់ បន្ទាត់២ដើម ប៊ិច៥ដើម ទឹកលុប១ដេីម និងថវិកា៦០.០០០រៀល។ ពិធីចុះសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមការងារយុវជនស្រុក ឃុំ ក្រុមប្រឹក្សាឃុំ លោកនាយក លោកគ្រូ អ្នកគ្រូ បឋមសិក្សាបាក់រនាស់ និងបឋមសិក្សាថ្មសរ ផងដែរ។