សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ បានចូលរួមអបអរសាទរក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា វត្តវល្លិវ័ន(ហៅអង្គលង្គញ់)
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង ខេត្តតាកែវ បានចូលរួមអបអរសាទរក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា វត្តវល្លិវ័ន(ហៅអង្គលង្គញ់) ស្ថិតនៅភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសំរោង(ទទួលបន្ទុក៨ឃុំ) ខេត្តតាកែវ។
ពិធីនេះក៏មានការនិមន្ត និងអញ្ជេីញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី សហការី អភិបាល អភិបាលរងស្រុក មន្ត្រីរាជការជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី តាជីយាយជី យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋសរុប ១.០៤០ អង្គនាក់ ។