នៅសល់តែរយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីនឹងឈានចូលមកដល់

នៅសល់តែរយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីនឹងឈានចូលមកដល់ ក្រុមការងារ ស.ស.យ.ក. ខេត្តតាកែវ កំពុងតែសស្រាក់សស្រាំ ក្នុងការរៀបចំ និងហ្វឹកហាត់ល្បែងប្រជាប្រិយ ដើម្បីបង្កើនភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍ តាកែវសង្ក្រាន្ត នៅក្នុងបរិវេណរមណីយដ្ឋានទន្លេបាទី ថ្ងៃទី១៤ ដល់១៦ ខែមេសា ខាងមុខនេះ។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ!