សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលរួមពិធីអនុវត្តគម្រោងពន្លឺចក្ខុតាមដងទន្លេមេគង្គ-ឡានឆាង
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានចូលរួមពិធីអនុវត្តគម្រោងពន្លឺចក្ខុតាមដងទន្លេមេគង្គ-ឡានឆាង ពិធីចុះហត្ថលេខាលើគម្រោងភូមិពន្លឺព្រះអាទិត្យដំណាក់កាលទីពីរ និងការប្រគល់ទទួលសម្ភារៈអេឡិចត្រូនិករវាងវេទិការសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិស៊ិនជិនសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និង ជាប្រធានវេទិការអង្គការសម្ព័ន្ធស៊ីវិលកម្ពុជា និង លោក លី សាវ៉េត អភិបាលរងខេត្តតាកែវ រួមទាំងក្រុមទាំងមូលនិធិស៊ិនជិនដែលដឹកនាំដោយ លោក ស្រី តាវ យីតាវ អនុប្រធានមូនិធិស៊ិជិន ដើម្បីធ្វើការពិនិត្យសុខភាពភ្នែក ជូនដល់លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកតា លោកយាយបងប្អូនប្រជាពលរដ្ឋដែលបានចូលរួម មកពិនិត្យភ្នែកដោយឥតគិតថ្លៃផងដែរ។