សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួមទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួមទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអភិបាលរងខេត្ត លោកស្រី គា សុភូ ព្រមទាំងការចូលរួមពីសំណាក់ អភិបាលក្រុងដូនកែវ ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្រ្តីរាជការជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ៤០០នាក់ នៅសាលមហោស្រព ខេត្តតាកែវ ។
គោលបំណងនៃកម្មវិធីនេះគឺដេីម្បី៖
- ចងក្រង និងផ្សព្វផ្សាយសម្បតិ្តបេតកភណ្ឌជាតិទុកឲ្យយុវជនជំនាន់ក្រោយ
- បំផុសស្មារតីយុវជនឲ្យនវានុវត្តន៍ និងបង្កើតអ្វីដែលថ្មីៗ និងកាត់បន្ថយការហូរចូល ចម្លងវប្បធម៌បរទេស
- បំផុសយុវជនចូលរួមចំណែកថែរក្សា ការពារ សម្បត្តិវប្បធម៌ កេតនភណ្ឌជាតិ និង អត្តសញ្ញាណជាតិ
- ស្វែងយល់អោយកាន់តែច្បាស់អំពីវប្បធម៌ជាតិ
- យុវជនត្រូវអភិវឌ្ឍន៍ និងអភិរក្សវប្បធម៌។