សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចំនួន ៥០នាក់ បានចូលរួមពិធីបុណ្យមហាមាឃបូជា
សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចំនួន ៥០នាក់ បានចូលរួមពិធីបុណ្យមហាមាឃបូជា ស្ថិតនៅវត្តសីហៈរតនារាម ភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ ពិធីបុណ្យមាឃបូជា គឺប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត “ព្រះពុទ្ធសាសនា” ឡើងនៅឆ្នាំ ៥៨៨ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែ មាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គដែលមានចំនួន៩ខែគត់។