សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាទី និងការចូលរួមពីសំណាក់លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហម សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ១ មិថុនា បាននាំយកបច្ច័យចំនួន ៣៣០.០០០ រៀល និង ២០ដុល្លារ ចូលបុណ្យផ្កាសាមគ្គី
សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាទី ដឹកនាំដោយលោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទីនិងជាប្រធាន ស.ស.យ.ក.ស្រុក និងការចូលរួមពីសំណាក់លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហម សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ១ មិថុនា បាននាំយកបច្ច័យចំនួន ៣៣០.០០០ រៀល និង ២០ដុល្លារ ចូលបុណ្យផ្កាសាមគ្គី ដើម្បីកសាងសមិទ្ធផលនានាក្នុង វត្តពោធិរង្សី ស្ថិតនៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ។