ចែករំលែកស្នាមញញឹម និងក្តីស្រលាញ់

ចែករំលែកស្នាមញញឹម និងក្តីស្រលាញ់
ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននាំយកសម្ភារសិក្សាមួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ជូនដល់កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តតាកែវ ព្រមទាំងបរិភោគនំបញ្ចុករួមគ្នាជាមួយកុមារកំព្រាដែលជាស្នាដៃរបស់ សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ដើម្បីបង្ហាញភាពស្និតស្នាល ការស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះកុមារកំព្រា។