សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះអណ្តែតនាំយកថវិកាមួយចំនួនរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុជនកម្ពុជាខេត្តតាកែវ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះវិញ្ញាណក្ខន្ធសព លោកស្រី ជា សុខុន

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះអណ្តែត ដឹកនាំដោយលោក ចាន់ សំណាង នាំយកថវិកាមួយចំនួនរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុជនកម្ពុជាខេត្តតាកែវ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះវិញ្ញាណក្ខន្ធសព លោកស្រី ជា សុខុន ត្រូវជាភរិយាលោក វ៉ែន កប ប្រធានក្រុមប្រឹក្សាស្រុកកោះអណ្តែត និងជាម្ដាយរបស់ លោក វ៉ែន ឃៀងសុថាល់ អនុប្រធាន ស.ស.យ.ក. ស្រុកកោះអណ្ដែត ស្ថិតនៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
សូមឧទ្ទិសដល់បុណ្យបារមី វត្ថុស័ក្តិសិទ្ធទាំងឡាយសូមជួយឃុំគ្រងដួងវិញ្ញាណក្ខន្ធលោកស្រី ឲ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។